វគ្គបណ្តុះបណ្តាលបច្ចេក ទេសចិញ្ចឹមមាន់ដល់កសិករ
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២២
209

         នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី14/02/2022

-ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលចុះបើកវគ្គបណ្តុះបណ្តាលបច្ចេក ទេសចិញ្ចឹមមាន់ដល់កសិករចំនួន ១វគ្គ មានកសិករចូលរួម ៣១នាក់ (ស្រី ១៤នាក់ ) នៅស្រុកគងពិសី អនុវត្តកម្មវិធីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ឆ្លើយតបផែនការសមាហរនកម្មឃុំសង្កាត់ឆ្នាំ២០២២។

ក_ផ្នែកផលិតកម្ម :

#-មន្ត្រីប្រចាំការស្រុកចុះផ្សព្វផ្សាយជំរុញការចិញ្ចឹមសត្វលក្ខណះគ្រួសារដូចខាងក្រោម ÷

 -ការចិញ្ចឹមមាន់១លើក=៨គ្រួសារ= ២១៨ ក្បាល នៅ :- ភូមិចំប៉ី ឃុំហោងសំណំ ស្រុកឱរ៉ាល់

-ការចិញ្ចឹមគោ ១លើក=៤គ្រួសារ=១៧ក្បាល នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង

សត្វទាំងអស់មានសុខភាពល្អ។

# មន្ត្រីប្រចាំការចុះតាមដានសុខភាពសត្វនិងការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមសត្វ ដូចខាងក្រោម÷

1-កសិដ្ឋានចិញ្ចឹមជ្រូក១លើក= ៩រោង=៤៩០០ ក្បាល នៅ ÷

 ភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

 

2-កសិដ្ឋានចិញ្ចឹមមាន់១លើក=២រោង =២២០ ០០ក្បាល នៅភូមិចំបក់ ឃុំវល្ល័សស្រុកសំរោងទង

សត្វមានសុខភាពល្អ។

_តម្លៃសត្វនិងស៊ុតមាន់ ទាពងទា ÷

      +តម្លៃមា៣សាសន៍    = ៩ ៤០០រ/គគ្រ

      +តម្លៃ មាន់ស            = ៥ ៥០០រ/គក្រ

      +តម្លៃ មាន់ស្រែ=១៦០០០រ_១៨០០០រ/គក្រ

      +តម្លៃ ជ្រូករស់           = ១១ ០០០រ/គក្រ

      +តម្លៃ ពងមាន់       = ៣៣០_៣៦០រ/គ្រាប់

      +តម្លៃ ពងទា          = ៤០០រ_៤៤០រ/គ្រាប់

      -មន្ត្រីជំនាញបង្កាត់សិប្បនិម្មិតបានចុះជំរុញ និងផ្សព្វផ្សាយការបង្កាត់សិប្បនិម្មិតគោ បានមួយក្បាល នៅភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុឱរ៉ាល់

                                     

ខ_ផ្នែកបសុព្យាបាល និងសុខភាពសាធារណះបសុព្យាបាល :

_ថ្នាក់ដឹកនាំនិងមន្ត្រីប្រចាំការស្រុកសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិចុះចាក់វ៉ាក់សាំង ការពារជម្ងឺឆ្លងគោ ក្របី លទ្ធផលដូចខាងក្រោម ÷

  -វ៉ាក់សាំងការពារជម្ងឺសារទឹក =ក្បាល

  -វ៉ាក់សាំងការពារជម្ងឺដុំពក     =៣០២ក្បាល

  -វ៉ាក់សាំងការពារជម្ងឺអុតក្តាម =០ ក្បាល

ចាក់នៅលើ ២ភូមិ, ១ឃុំ, ១ស្រុកគឺស្រុកបសេដ្ឋ។

_មន្ត្រីប្រចាំការស្រុកចុះពិនិត្យអនាម័យសត្វ សាច់នៅសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ ។ នៅសត្តឃាតដ្ឋាន ចំនួន: ៨លើក ( ស្រុកគងពិសី. ឱរ៉ាល់.សំរោងទង.ស្រុកភ្នំស្រួច ឧដុង្គ និងក្រុងច្បារមន ) និងកន្លែងតាំងលក់ ចំនួន :២៥កន្លែង (ផ្សារត្រាំខ្នារ.ផ្សារត្រពាំងក្រឡឹង. ត្រែងត្រយឹង. ផ្សារស្លាបលែង.ផ្សារថ្នល់ទទឹង. ផ្សារអង្គមេត្រីក្រាំងចេក ,បាត់ដឹង វាំងចាស់ និងផ្សារកំពង់ស្ពឺ )។

   

ចំនួនអ្នកចូលទស្សនា
Flag Counter