ព្រឹត្តិការណ៍ថ្ងៃពុធ៩រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៧ មករា ២០២២
204

១-ការងារក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

-លោក ជា ហុកលី ប្រធានការិយាល័យ និងលោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករដែលបានទទួលធាតុចូលបន្លែ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា សង្រ្គោះបន្ទាន់ ជំងឺកូវីដ ១៩ នៅឃុំអមលាំង ស្រុកថ្ពង និងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដឹកនាំដោយ លោក ណុប សុភឿន ប្រធានផ្នែកតាមដាន និងវាយតម្លៃគម្រោង CASDP និងមានការចូលរួមពីក្រុមហ៊ុនត្រូភីខែម ផ្គត់ផ្គង់ធាតុចូល។

២-ការងារផលិតកម្ម និងបសុព្យាបាល

-លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យា បាលបានចូលរួមប្រជុំបូកសរុបការងារសុខភាពសត្វនិងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

-មន្ត្រីប្រចាំការស្រុកសហការជាមួយប្រធានបណ្តុំ អាជីវកម្មចិញ្ចឹមគោព្រៃក្បុងឃុំព្រៃក្មេងស្រុកភ្នំស្រួច ចាក់វ៉ាក់សាំងការពារជម្ងឺដុំពកសរុប ១០៨ក្បាល។

ក-ផ្នែកផលិតកម្ម :

+មន្ត្រីប្រចាំការស្រុកចុះផ្សព្វផ្សាយជំរុញការចិញ្ចឹមសត្វលក្ខណះគ្រួសារដូចខាងក្រោម ÷

 -ការចិញ្ចឹមគោ១លើក ៦គ្រួសារ  ២៣ក្បាល នៅ ភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់

-ការចិញ្ចឹមមាន់១លើក ៨គ្រួសារ ៤៥១ក្បាល នៅភូមិក្រាំងក្រូច ឃុំព្រៃក្រសាំង ស្រុកឧដុង្គ សត្វទាំងអស់មានសុខភាពល្អ។

+មន្ត្រីប្រចាំការចុះតាមដានសុខភាពសត្វនិងការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមសត្វ ដូចខាងក្រោម÷

-កសិដ្ឋានចិញ្ចឹមជ្រូក២លើក  ៥រោង ២៣០០ ក្បាល នៅភូមិតាយ៉ុង ឃុំដំបូករូង ស្រុកភ្នំស្រួច និងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី

-កសិដ្ឋានចិញ្ចឹមមាន់១លើក ២រោង  ១៨០០០ក្បាល នៅភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ សត្វមានសុខភាពល្អ។

ខ-ផ្នែកបសុព្យាបាល និងសុខភាពសាធារណះបសុព្យាបាល :

-ថ្នាក់ដឹកនាំនិងមន្ត្រីប្រចាំការស្រុកសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិចុះចាក់វ៉ាក់សាំង ការពារជម្ងឺឆ្លងគោ ក្របី លទ្ធផលវ៉ាក់សាំងការពារជម្ងឺសារទឹក ២៩៧ក្បាល និងវ៉ាក់សាំងការពារជម្ងឺដុំពក  ៣៦៨ក្បាល ចាក់នៅលើ ៥ភូមិ, ៤ឃុំ, ៣ស្រុកគឺស្រុកសំរោងទង,គងពិសី,ភ្នំស្រួច។

-មន្ត្រីប្រចាំការស្រុកឱរ៉ាល់ចុះពិនិត្យណែនាំអាជីវករលក់ថ្នាំចំណីសត្វបាន២កន្លែងនៅផ្សារកន្ទួត ស្រុកឱរ៉ាល់។

-មន្ត្រីប្រចាំការស្រុកចុះពិនិត្យអនាម័យសត្វ សាច់នៅសត្តឃាតដ្ឋានចំនួន ១២លើក និងកន្លែងតាំងលក់ចំនួន ៣២កន្លែង។

៣-ការងារខណ្ឌរដ្ឋបាលជលផល

-លោក ខៀវ សំបុក នាយរងខណ្ឌរដ្ឋបាលជលផល ចុះអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២១ ចាប់ពីរថ្ងៃទី១២ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សរុបទាំង ៤ឃុំ ចំនួន ៥២គ្រួសារ ដែលមាន ឃុំព្រៃក្រសាំង,ក្រាំងចេក, មានជ័យ និងឃុំវាលពង់ ស្រុកឧដុង្គ។

៤-ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក  អ៊ូ សាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ បានបំពេញការងារ:

+យកកំណត់ហេតុនៃបទល្មើសលេខ ផ.០៥ របស់ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ជូនខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ។

+ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីទទួលប្រាក់ពិន័យលើបទល្មើសព្រៃឈើ  ក្រោយពីផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់បានដាក់លិខិតស្នើសុំដកប្រាក់ យកទៅបង់ចូលជាថវិការដ្ឋ នៅរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល។

-លោកនាយ ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោក សុខ សុខុន នាយរង ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ និងលោក ម៉ក់ សាវី នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមសវនាការ នៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាលទ្ធផលសវនាការត្រូវបានលើកពេលទៅថ្ងៃក្រោយ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ

ចំនួនអ្នកចូលទស្សនា
Flag Counter