ដំណើរទស្សនៈកិច្ចស្តីពី "ការប្រើប្រាស់ឡ ការប្រើប្រាស់ជីឡជីវឧស្ម័នលើការដាំដុះដំណាំបន្លែ និងការផលិតជីគ្រាប់ផ្សំពីជីឡជីវឧស្ម័ន"
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
420

នាថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១
#ស្រុកបសេដ្ឋ៖ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានចូលរួមអមដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាការតម្រង់ទិសនៃកម្មវិធីឡជីវឧស្ម័នជាតិ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការតម្រង់ទិសនៃកម្មវិធីឡជីវឧស្ម័នជាតិស្តីពី "ការប្រើប្រាស់ឡ ការប្រើប្រាស់ជីឡជីវឧស្ម័នលើការដាំដុះដំណាំបន្លែ និងការផលិតជីគ្រាប់ផ្សំពីជីឡជីវឧស្ម័ន" និងមានការចូលរួមពីលោក សេង ទុយ ប្រធានគម្រោង កសាងសមត្ថភាពបន្សុំាតាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ (S-RET) លោក គឹម សាវឿន នាយកកម្មវិធីឡជីវឧស្ម័នជាតិ (NBP) ព្រមទាំងមន្រ្តីកម្មវិធីឡជីវឧស្ម័នជាតិ ខេត្ត និងប្រជាពលរដ្ឋ សរុបប្រមាណចំនួន ៣០នាក់ ដែលប្រព្រឹត្តទៅនៅភូមិថ្មី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter