កម្មវិធី "ផ្តល់ពូជបន្លែ និងពូជស្រូវដល់កសិកររងគ្រោះដោយជំនន់ ទឹកភ្លៀង"
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
320

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី​ ០៣ ខែ វិច្ឆិកា ឆ្នាំ២០២០

#ស្រុកសំរោងទង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធី "ផ្តល់ពូជបន្លែ និងពូជស្រូវដល់កសិកររងគ្រោះដោយជំនន់ ទឹកភ្លៀង" ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរ ដើម្បីផ្តល់ពូជបន្លែ និងពូជស្រូវរយៈពេលខ្លីដល់កសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង
+ផ្តល់បន្លែចំនួន ១៤ភូមិ ស្មើនឹង ៣២៨គ្រួសារ (ដោយក្នុង១គ្រួសារ ទទួលបានពូជបន្លែចំនួន ៦មុខ) 
+ផ្តល់ពូជស្រូវចំនួន ៤ភុមិ ស្មើនឹង ៦១គ្រួសារ (ដោយក្នុង១គ្រួសារ ទទួលបានពូជស្រូវចំនួន ២៥គីឡូក្រាម) ព្រមទាំងមានការចូលរួមពីលោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញក្រោមឱវាទមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបប្រមាណចំនួន ១០០នាក់ ដែលប្រព្រឹត្តទៅនៅក្នុងរដ្ឋបាលឃុំវល្លិ៍សរ ស្រុកសំរោងទង។

ចំនួនអ្នកចូលទស្សនា
Flag Counter