កម្មវិធី "ផ្តល់ពូជបន្លែ ដល់កសិកររងគ្រោះដោយជំនន់ទឹកភ្លៀង"
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
480

នាថ្ងៃចន្ទ ៨កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី​ ២៣ ខែ វិច្ឆិកា ឆ្នាំ២០២០

#ស្រុកឱរ៉ាល់៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធី "ផ្តល់ពូជបន្លែ ដល់កសិកររងគ្រោះដោយជំនន់ទឹកភ្លៀង" ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរ លោក មួង ធី អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ ដើម្បីផ្តល់ពូជបន្លែដល់កសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១០៣គ្រួសារ ចំនួន ៣ឃុំ ស្មើនឹង ១២ភូមិ ក្នុងស្រុកឱរ៉ាល់ (ដោយក្នុង១គ្រួសារ ទទួលបានពូជបន្លែចំនួន ៦មុខ) ព្រមទាំងមានការចូលរួមពីលោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញក្រោមឱវាទមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឱរ៉ាល់ អាជ្ញាធរឃុំ ភូមិ និងកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបប្រមាណចំនួន ១១០នាក់ ដែលប្រព្រឹត្តទៅនៅក្នុងរដ្ឋបាលស្រុកឱរ៉ាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter