កម្មវិធី "ផ្តល់ពូជបន្លែ ដល់កសិកររងគ្រោះដោយជំនន់ទឹកភ្លៀង"
ចេញ​ផ្សាយ ១៨ វិច្ឆិកា ២០២០
232

នាថ្ងៃពុធ ៣កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៨ ខែ វិច្ឆិកា ឆ្នាំ២០២០

#ស្រុកគងពិសី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ឈៀង តុលា ប្រធានមន្ទីរ បានរៀបចំកម្មវិធី "ផ្តល់ពូជបន្លែ ដល់កសិកររងគ្រោះដោយជំនន់ទឹកភ្លៀង" ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្រី ស៊ិន សោភណ្ឌ័ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្តល់ពូជបន្លែដល់កសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៧៧៩គ្រួសារ ចំនួន ១៣ឃុំ ស្មើនឹង ៤២ភូមិ ក្នុងស្រុកគងពិសី (ដោយក្នុង១គ្រួសារ ទទួលបានពូជបន្លែចំនួន ៦មុខ) ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកគងពិសី លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញក្រោមឱវាទមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគងពិសី អាជ្ញាធរឃុំ ភូមិ និងកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបប្រមាណចំនួន ៨០០នាក់ ដែលប្រព្រឹត្តទៅវត្តស្រង់អង្គស្នោ ភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី។

ចំនួនអ្នកចូលទស្សនា
Flag Counter