សកម្មភាពចុះព្យាបាល និងចាក់វ៉ាក់សាំងជំងឺអុតក្តាមគោ
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២០
188

នាថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីការិយាល័យ ចុះពិនិត្យព្យាបាលគោឈឺជំងឺអុតក្ដាមចំនួន ៥លើក នៅ៖
-ភូមិរំដោះថ្មី ឃុំពោធិ៍ម្រាល និងភូមិព្រៃរោង ព្រៃកញ្ជ្រាន ឃុំភារីមានជ័យ ស្រុកបសេដ្ឋ
-ភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន
-ភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគងពិសី
-ភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
ដោយបាន៖
១. ណែនាំពីរបៀបនៃការព្យាបាល 
២. លាយថ្នាំប្លឺមេទីឡែន ចែកជូនម្ចាស់សត្វដែលមានគោឈឺសរុបចំនួន ១១៤ លីត្រ ស្មើ ៥០គ្រួសារ 
៣. បានធ្វើការព្យាបាលបង្ហាញដល់ម្ចាស់សត្វ
៤.  ណែនាំពីការថែទាំ ផ្ដល់ទឹក និងចំណីដល់សត្វឈឺ

ចំនួនអ្នកចូលទស្សនា
Flag Counter