#កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០
នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យជំនាញមន្ទីរទាំង១០ សរុបអ្នកចូលរួមចំនួន ១៨នាក់ ក្នុងនោះស្រ្តីចំនួន ០៤នាក់។
គោលបំណង៖ ដើម្បីបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម