កម្មវិធី "ផ្តល់ពូជស្រូវ ដល់កសិកររងគ្រោះដោយជំនន់ទឹកភ្លៀង"
ចេញ​ផ្សាយ ១១ វិច្ឆិកា ២០២០
196

នាថ្ងៃពុធ ១២រោច ខែ កត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ២០២០

#ស្រុកសំរោងទង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធី "ផ្តល់ពូជស្រូវ ដល់កសិកររងគ្រោះដោយជំនន់ទឹកភ្លៀង" ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្រី ស៊ិន សោភណ្ឌ័ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្តល់ពូជស្រូវរយៈពេលខ្លីដល់កសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៣៧៩គ្រួសារ (ក្នុងស្រុកសំរោងទង ១៦៨គ្រួសារ និងក្រុងច្បារមនចំនួន ២១១គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានស្រូវពូជចំនួន ២៥គីឡូក្រាម) ព្រមទាំងមានការចូលរួមពីលោកអភិបាលរងក្រុងច្បារមន លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញក្រោមឱវាទមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោងទង លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងច្បារមន អាជ្ញាធរឃុំ ភូមិ និងកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបប្រមាណចំនួន ៤០០នាក់ ដែលប្រព្រឹត្តទៅភូមិរលាំងឈូក ឃុំកាហែង ស្រុកសំរោងទង។

ចំនួនអ្នកចូលទស្សនា
Flag Counter