សិក្ខាសាលាស្តីពី "ការជំរុញខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្វាយកែវរមៀតសម្រាប់ការនាំចេញ"
ចេញ​ផ្សាយ ១៣ តុលា ២០២០
264

នាថ្ងៃ អង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២០

#នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំសិក្ខាសាលាស្តីពី "ការជំរុញខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្វាយកែវរមៀតសម្រាប់ការនាំចេញ" ក្រោមអធិបតីភាពលោក សាយ តុម អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីសហការីរបស់នាយកដ្ឋាន មន្រ្តីជំនាញរបស់ការិយាល័យមន្ទីរ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច និងតំណាងសហគមន៍កសិកម្មក្នុងខេត្ត សរុបអ្នកចូលរួមចំនួន ២៧នាក់ ក្នុងនោះស្រីចំនួន ០៤នាក់ ដែលរៀបចំដោយនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

សិក្ខាសាលានេះ មានគោលបំណងជំរុញការនាំចេញស្វាយតាមរយៈការបង្កើនផលិតកម្ម ការពង្រឹងគុណភាព និងសុវត្ថិភាពស្របតាមតម្រូវការទីផ្សារ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter