សិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយគម្រោងពិិពិធកម្មកសិកម្មកម្ពុជា"
ចេញ​ផ្សាយ ០៦ តុលា ២០២០
283

នាព្រឹកថ្ងៃអង្គារ ០៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០

នៅសាលាប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អស់លោក លោកស្រីតំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងធនធានទឹក និងឧតុនិយម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម តំណាងផ្នែក M & E នៃគម្រោង តំណាងអង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ (ARD) និងសហគមន៍កសិកម្មក្នុងខេត្ត សរុបអ្នកចូលរួមចំនួន ៦៥នាក់ ក្នុងនោះស្រីចំនួន ១០នាក់។

សិក្ខាសាលានេះប្រព្រឹត្តទៅក្នុងគោលបំណង៖ ១)ផ្សព្វផ្សាយព័ត៌មានរបស់គម្រោង ២)ការទទួលបានហរិញ្ញប្បទានឥតសំណងដើម្បីបន្ថែមទុនវិនិយោគ និងការទទួលបានឥណទានពីគ្រឹះស្ថានហរិញ្ញវត្ថុឯកជន និងការវិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធផ្លូវកសិកម្ម និងធារាសាស្រ្តកសិកម្ម និង៣)ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម និងការលើកកម្ពស់យេនឌ័រ។

ចំនួនអ្នកចូលទស្សនា
Flag Counter