ដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ស្រែរបស់ប្រជាកសិករ
ចេញ​ផ្សាយ ០៤ តុលា ២០២០
250

នាថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០

#ស្រុកសំរោងទង៖ បន្ទាប់ពីចប់កម្មវិធីចែកសម្ភារៈ និងកូនត្រីនៅស្រុកឧដុង្គរួចមក ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានតាអ៊ី ៦១៩ ចិញ្ចឹមមាន់ស្រែ របស់កសិករ ឡេង ស៊ីវុទ្ធី នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង។ កិសិដ្ឋានលោក វុទ្ធី បានចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧មកម្លេះ ហើយបច្ចុប្បន្នកសិដ្ឋាននេះមានមេពូជចំនួន ៣០០ក្បាល ទុកបង្កាត់ និងភ្ញាស់កូនសម្រាប់លក់ ដែលអាចរកចំណូលបានជាមធ្យមពី ១៥០០-២០០០ដុល្លារ/ខែ។

ចំពោះបងប្អូនដែលមានបំណងចង់សិក្សាស្វែងយល់អំពីបច្ចេកទេសចិញ្ចឹម ភ្ញាស់ សួរនាំតម្លៃស៊ុតមាន់ មាន់សាច់ និងជាវទូភ្ញាស់ សូមអញ្ចើញទាក់ទងតាមរយៈលេខទូរស័ព្ទលេខ ០១២ ៨៣៧ ៦១៩/០១៥ ៦១៩ ០៧៥។

ចំនួនអ្នកចូលទស្សនា
Flag Counter