ពិធីសំណេះសំណាល និងចែកសម្ភារៈ សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩
ចេញ​ផ្សាយ ០៤ តុលា ២០២០
151

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០

#ស្រុកឧដុង្គ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពីធី "សំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី" ដល់គ្រួសារកសិករចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីស្រុកចំនួន ៣ គឺស្រុកឧដុង្គ ស្រុកថ្ពង និងស្រុកឱរ៉ាល់ ដែលប្រព្រឹត្តទៅផ្ទះលោក ឡុង ឡេង នៅភូមិកណ្តាល ឃុំពាំងល្វា ស្រុកឧដុង្គ។ សម្រាប់កសិករចិញ្ចឹមត្រីអណ្តែងចំនួន ៥០គ្រួសារ ទទួលបានក្នុងគ្រួសារមាន កូនត្រីចំនួន ៧០០ក្បាល ចំណីចំនួន ៤បាវ តង់ចំនួន ១ និងថ្នាំវិតាមីនចំនួន ៣កញ្ចប់។

ចំនួនអ្នកចូលទស្សនា
Flag Counter