កិច្ចប្រជុំពិគ្រោះយោបល់លើ "សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣"
ចេញ​ផ្សាយ ១៦ កញ្ញា ២០២០
136

នាថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០
#កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ "សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣" របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ទីរពាក់ព័ន្ធក្នុងខេត្ត អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សហគមន៍អភិវឌ្ឍន៍កសិកម្ម និងទីប្រឹក្សាកម្មវិធី ASPIRE ដែលមានអ្នកចូលរួមសរុបចំនួន ៤០ នាក់ ។

កិច្ចប្រជុំនេះមានគោលបំណង (១)- ពិនិត្យ កែសម្រួល និងទទួលនូវធាតុចូលបន្ថែមពីមន្ទីរពាក់ព័ន្ធ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍កសិកម្ម និងដៃគូរអភិវឌ្ឍន៍ (២)- កែសម្រួល និងផ្តល់សុពលភាពលើផែនការនេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter