ពិធី "សំណេះសំណាល និងផ្តល់សម្ភារកសិកម្ម" ដល់សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ចភូមិព្រៃ របស់គម្រោងឡាសិត២
ចេញ​ផ្សាយ ២៧ សីហា ២០២០
243

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០
លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ និងជាក្រុមការងារអនុវត្តគម្រោងឡាសិត២ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្រ្តីអនុវត្តគម្រោង ចូលរួមក្នុងពិធី "សំណេះសំណាល និងផ្តល់សម្ភារកសិកម្ម" ដល់សម្បទានិកដែលទទួលបានដីសម្បទានសង្គមកិច្ចភូមិព្រៃធំចំនួន ២៧គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត២ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ព្រមទាំងមានការចូលរួមពីក្រុមការងារអនុវត្តគម្រោងឡាសិត២ថ្នាក់ខេត្ត ស្រុក ឃុំ អាជ្ញាធរភូមិ និងសម្បទានិកដែលទទួលសម្ភារកសិកម្មនាពេលនេះ សរុបអ្នកចូលរួមប្រមាណ ៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter