កិច្ចប្រជុំស្តីពី "ការពិនិត្យវឌ្ឍន៍ភាពនៃការអនុវត្តគម្រោងឡាសិត២ (LASED II) ប្រចាំខែកក្កដា ឆ្នាំ២០២០"
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
235

នារសៀលថ្ងៃពុធ  ០៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីអនុវត្តគម្រោងឡាសិត២ ចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ កក្កដា ឆ្នាំ២០២០ ស្តីពីការបូកសរុបលទ្ធផលការអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត២ខេត្ត ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង5 ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ សរុបចំនួន ២២នាក់/ស្រី ០២នាក់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ប្រចាំខែកក្កដា និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តសម្រាប់ខែសីហាឆ្នាំ២០២០ខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter