កិច្ចប្រជុំ "បច្ចេកទេសកសិកម្មលើកទី១" របស់គម្រោងឡាសិត២ (LASED II)
ចេញ​ផ្សាយ ២៣ កក្កដា ២០២០
246

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២០ 
លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីអនុវត្តគម្រោងឡាសិត២ ចំនួន ៤នាក់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមក្នុងកិច្ចប្រជុំ "បច្ចេកទេសកសិកម្មលើកទី១" របស់គម្រោងឡាសិត២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក្រោមអធិបតីភាពលោក សាម៉េង កែវមុនីន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត២ ថ្នាក់ជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរទទួលបន្ទុកការងារកសិកម្ម ទីប្រឹក្សាគម្រោង មន្រ្តីអនុវត្តគម្រោងឡាសិត២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកផ្សព្វផ្សាយកសិកម្មឃុំនៃខេត្តគោលដៅទាំង ៥ (ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ) សរុបអ្នកចូលរួមចំនួន ៤៦នាក់/ស្រី ០៦នាក់។
គោលបំណង៖
១.ចែករំលែកបទពិសោធន៍ការងារអនុវត្តគម្រោងឡាសិត២ ដែលស្របទៅនឹងស្ថានភាពនៅតំបន់ទីតាំងដីសម្បទានទាំង ១៣ទីតាំង(ខេត្តគោលដៅទាំង៥) ដើម្បីបង្កើនប្រាក់ចំណូលដល់សម្បទានិកក្នុងទីតាំង។
២.ដើម្បីសិក្សាពីលទ្ធភាពដែលខេត្តនីមួយៗកំពុងធ្វើនៅតាមខេត្តនីមួយៗ ព្រមទាំងបញ្ហាប្រឈម ដំណោះស្រាយ និងសកម្មភាពសម្រាប់អនុវត្តក្នុងពេលអនាគត។

ចំនួនអ្នកចូលទស្សនា
Flag Counter