កិច្ចប្រជុំពិភាក្សាលើ ”ផែនការ និងយន្តការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត”
ចេញ​ផ្សាយ ១០ កក្កដា ២០២០
425

#កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺ!

នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២០

ខេត្តកំពង់ស្ពឺ ៖ លោក យឹម ណន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាលើ ”ផែនការ និងយន្តការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត” របស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅសម្រាប់ការឆ្លើយតបពេលមានគ្រោះភ័យផ្សេងកើតឡើង ក្រោមអធិបតីភាពលោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត និងឯកឧត្តម នាង ឆែន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទីប្រឹក្សា គជគម និងអស់លោកតំណាងនាយកដ្ឋានជំនាញជុំវិញ គជគម, លោក លោកស្រី មន្ត្រីលេខាធិការដ្ឋាន គគមខ, លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងលោក លោកស្រីអភិបាលស្រុក ក្រុងទាំង៨។

ចំនួនអ្នកចូលទស្សនា
Flag Counter