កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ប្រចាំខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
352

នាថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២០

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរ និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ នាយ នាយរងខណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យជំនាញទាំង១០ នាយផ្នែករដ្ឋបាលព្រៃឈើ នាយសង្កាត់រដ្ឋបាលព្រៃឈើ សរុបអ្នកចូលរួមចំនួន ៣០នាក់ ក្នុងនោះស្រី្តមានចំនួន ០៤នាក់។

គោលបំណង ដើម្បីបូកសរុបលទ្ធផលការងារកសិកម្មដែលបានអនុវត្តកន្លងមក និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ប្រចាំខែកក្កដា ឆ្នាំ២០២០ ខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter