ពីធីដាំកូនឈើ នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិរស្មីសាមគ្គី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
343

នាថ្ងៃពុធ​ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២០

#ស្រុកឱរ៉ាល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពីធីដាំកូនឈើ នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិរស្មីសាមគ្គី ឃុំត្រពាំងជោ ដឹកនាំដោយ លោក ឈៀង តុលា ប្រធានមន្ទីរ ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សមាជិកសហគមន៍ ទីប្រឹក្សា និងមន្រ្តីត្រួតពិនិត្យ និងវាយតម្លៃរបស់កម្មវិធី ASPIRE អ្នកចូលរួមសរុបប្រមាណ ៥០នាក់។

ក្នុងពិធីដាំកូនឈើ នៅសហគមន៍តំបន់ការពារធនធានធម្មជាតិរស្មីសាមគ្គី ភូមិពាមល្វា ឃុំត្រពាំងជោ មានគោលបំណង:

១.ដាំកូនឈើ (កូនប្រេងខ្យល់)

២.បង្កើតបណ្តុំអាជីវកម្មទំពាំងផ្អែម និង

៣.សិក្សាដើម្បីផ្តល់ផ្ទះសំណាញ់ដាំដំណាំបន្លែ

ដើម្បីផ្តល់ឱកាសជូនសហគមន៍តំបន់ការពារធនធានធម្មជាតិរស្មីសាមគ្គី ឃុំត្រពាំងជោ និងប្រជាសហគមន៍ បានដាំកូនប្រេងខ្យល់ចំនួន ៣ ០០០ដើម។ ព្រៃឈើជាសម្បត្តិរួមរបស់សហគមន៍ព្រៃឈើ និងជាសោភ័ណភាពធម្មជាតិសម្រាប់ទាក់ទាញភ្លៀវទេសចរណ៍ ព្រៃឈើជារនាំងការពារខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ពិសេសគឺព្រៃឈើមានសារៈសំខាន់ និងផលប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស និងសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter