កម្មវិធីចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប របស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
305

នាថ្ងៃពុធ​ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០

#ស្រុកឧដុង្គ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាព លោក ឈៀង តុលា ប្រធានមន្ទីរ ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី ក្រុមការងារ និងប្រជាកសិករដែលជាសមាជិកបណ្តុំ  ដើម្បីផ្តល់គ្រាប់ពូជស្រូវក្រអូប (ពូជស្រូវផ្ការំដួល) ដល់បណ្តុំអាជីវកម្មដំណាំស្រូវក្រអូប ក្នុងការសាបអោយទាន់ពេលវេលា ស្ថិតនៅក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ ដែលក្នុងនោះបណ្តុំអាជីវកម្មស្រូវក្រអូបមានចំនួន ១បណ្តុំរួមមាន៖

១.ភូមិទួលស្តៅ ចំនួន ១២គ្រួសារ

២.ភូមិគ្រួស ចំនួន ៧គ្រួសារ

៣.ភូមិរំពាត់ជ្រូក ចំនួន ២គ្រួសារ

សរុបចំនួន ២១គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានពូជស្រូវចំនួន ២០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter