កម្មវិធីចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប របស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
354

នាថ្ងៃពុធ​ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០

#ស្រុកឧដុង្គ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាព លោក ឈៀង តុលា ប្រធានមន្ទីរ ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី ក្រុមការងារ និងប្រជាកសិករដែលជាសមាជិកបណ្តុំ  ដើម្បីផ្តល់គ្រាប់ពូជស្រូវក្រអូប (ពូជស្រូវផ្ការំដួល) ដល់បណ្តុំអាជីវកម្មដំណាំស្រូវក្រអូប ក្នុងការសាបអោយទាន់ពេលវេលា ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំវាលពង់ ស្រុកឧដុង្គ ដែលក្នុងនោះបណ្តុំអាជីវកម្មស្រូវក្រអូបមានចំនួន ១បណ្តុំ មានសមាជិកចំនួន ៣១គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានពូជស្រូវចំនួន ២០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter