នាថ្ងៃអង្គារ ៣កើត ដល់ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣-២៤ ខែមិថុនា ឆ្នាំ២០២០
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំសិក្ខាសាលាស្តីពី “ការអនុវត្តកសិកម្មល្អកម្ពុជា” ក្រោមអធិបតីភាព លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ លោក ឌិន នរិន្ទ អនុប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដែលគាំទ្រឧបត្ថម្ភដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ព្រមទាំងមានការចូលរួមពីសហគមន៍កសិកម្មជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។ បទបង្ហាញនៃសិក្ខាសាលា៖
១.ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដើម្បីផលិតផែឈើ និងបន្លែសុវត្ថិភាព
២.ការកត់ត្រារបស់កសិករ ស្តីពីការអនុវត្តកសិកម្មល្អ (GAP)
៣.ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ លើចំការផ្លែឈើ និងបន្លែ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម