កិច្ចប្រជុំស្តីពី “កិច្ចពិភាក្សាការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ”
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
232

នារសៀលថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

#នៅខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ៖ លោក យឹម ណន អនុប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំស្តីពី “កិច្ចពិភាក្សាការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ” ដោយមានការចូលរួមដោយ លោក លឹម គីមឡុង ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក លោកស្រី ឈឹម ចន្ថា នាយរងខណ្ឌ លោក ខៀវ សំបុក នាយរងខណ្ឌ លោកនាយផ្នែក នាយរងផ្នែក នាយសង្កាត់ មន្ត្រីខណ្ឌ និងមន្តី្រកិច្ចសន្យា សរុបចំនួន ១៤នាក់ បានពិភាក្សាលើកិច្ចការមួយចំនួនដូចជា:

-វឌ្ឍនភាពការងាររបស់ខណ្ឌនាពេលកន្លងមក

-ការអនុវត្តការងាររបស់គម្រោងកម្មវិធី ASPIRE

-ការផ្សព្វផ្សាយវារីវប្បកម្មចិញ្ចឹមត្រី

-ការងារចុះគ្រប់គ្រងត្រួតពិនិត្យ ស្រះសហគមន៍ជម្រកត្រីធម្មជាតិ

-ការចុះបញ្ជីវត្តមាន និងការអនុវត្តការងារទៅតាមតួនាទី និងភារកិច្ចដែលប្រគល់ជូន  

-ការអនុវត្តគម្រោង CAPFISH-Capture របស់រដ្ឋបាលជលផលថ្នាក់កណ្តាលដែលនឹងអនុវត្តនៅពេលខាងមុខ។

-រចនាសម្ព័ន្ធ របស់ខណ្ឌ

-បញ្ហាប្រឈម

-ការងារបៀវត្សមន្ត្រីរាជការ

ចំនួនអ្នកចូលទស្សនា
Flag Counter