កិច្ចប្រជុំប្រចាំខែមិថុនា ស្ដីពី "វឌ្ឍនភាពនៃការអនុវត្តការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២"
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
277

នាព្រឹកថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២០

លោក អ៊ុំ ស៊ីថា មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្រ្តីអនុវត្តគម្រោងឡាសិត ២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំប្រចាំខែមិថុនា ស្ដីពី "វឌ្ឍនភាពនៃការអនុវត្តការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២" ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASED IIខេត្ត ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង5 ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ប្រចាំខែមិថុនា និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២០ខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter