ការចុះប្រមូលទិន្នន័យ និងកំណត់គោលដៅសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ របស់គម្រោងពីពិធកម្មកសិកម្មកម្ពុជា សម្រាប់ឆ្លើយតបបន្ទាន់ Covid-19
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
275

នាថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០

មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក ឈៀង តុលា ប្រធានមន្ទីរ ចូលរួមអមដំណើរប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដើម្បីចុះប្រមូលទិន្នន័យ និងកំណត់គោលដៅសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ របស់គម្រោងពីពិធកម្មកសិកម្មកម្ពុជា សម្រាប់ឆ្លើយតបបន្ទាន់ Covid-19 ដោយធ្វើការចុះតាមសហគមន៏ចិញ្ចឹមសត្វ សហគមន៏ដាំបន្លែ និងចិញ្ចឹមត្រី ក្នុងឃុំទួលអំពិល ស្រុកបរសេដ្ឋ និងឃុំវាល ស្រុកគងពិសី និងសហគមន៏បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ។

ក្នុងគោលបំណង ត្រៀមរៀបចំប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាព ដែលជាសក្តានុពលនៃផលិតភាពកសិកម្ម និងកំណត់សហគមន៍ គោលដៅ ដើម្បីជំរុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវិដ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter