មាតិកា
កម្មវិធីចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូបរបស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
426

នាថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០

ស្រុកគងពិសី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ឈៀង តុលា ប្រធានមន្ទីរ បានចូលរួមក្នុងកម្មវិធីចែកស្រូវពូជផ្ការំដួលដល់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុកគងពិសី មន្ទីរជំនាញជុំវិញខេត្ត លោកមេឃុំ មេភូមិ និងប្រជាកសិករដែលជាសមាជិកបណ្តុំ ស្ថិតនៅក្នុងភូមិអូរពង្រ ឃុំស្រង់ ដើម្បីផ្តល់គ្រាប់ពូជស្រូវក្រអូប (ពូជស្រូវផ្ការំដួល) ដល់បណ្តុំអាជីវកម្មដំណាំស្រូវក្រអូប ក្នុងការសាបអោយទាន់ពេលវេលា។  នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានបណ្តុំអាជីវកម្មស្រូវក្រអូបចំនួន ២បណ្តុំ ដោយក្នុងនោះរួមមាន៖
១.ភូមិអូរពង្រ ឃុំស្រង់ចំនួន ២៣គ្រួសារ
២.ភូមិទួលត្បែង ឃុំព្រៃវិហារចំនួន ៣០គ្រួសារ
សរុបចំនួន គ្រួសារ៥៣ ដោយក្នុង១គ្រួសារទទួលបានស្រូវពូជចំនួន ២០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter