នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
#ពិធីចែកកូនកង្កែប និងមេបាពូជដល់កសិករបណ្តុំអាជីវកម្មកង្កែបរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
#ស្រុកបសេដ្ឋ៖ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែកកូនកង្កែប និងមេបាពូជដល់កសិករបណ្តុំអាជីវកម្មកង្កែបរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលអនុវត្តដោយអង្គការអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (Environmental Protection and Development Organization) ក្នុងការបង្កើតបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប ព្រមទាំងមានការចូលរួមជាគណៈអធិបតីដោយលោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ
និងចូលរួមដោយលោកទីប្រឹក្សាកម្មវិធីASPIRE ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ លោកមេឃុំ លោកមេភូមិ ប្រធានបណ្តុំអាជីវកម្ម សមាជិកក្នុងបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប នៅភូមិអូរចារ្យ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
កម្មវិធីចែកកូនកង្កែប និងមេបាពូជដល់កសិករបណ្តុំអាជីវកម្មកង្កែបមាន៖
១/បណ្តុំអាជីវកម្មកង្កែបភូមិអូរចារ្យមួយ សមាជិកចំនួន ១៥គ្រួសារ ទទួលបានមេពូជ ៦ក្បាល និងកូនចំនួន ១.៦០០ក្បាល។
២/បណ្តុំអាជីវកម្មកង្កែបភូមិអូរចារ្យពីរ សមាជិក ២៦គ្រួសារ ទទួលបានមេពូជ ៦ក្បាល និងកូនចំនួន ២.៧០០ក្បាល។
៣/បណ្តុំអាជីវកម្មកង្កែបភូមិភ្នំកូប សមាជិក ចំនួន ១៩គ្រួសារ ទទួលបានមេពូជ ៦ក្បាល និងកូនចំនួន ២.០០០ក្បាល។
៤/បណ្តុំអាជីវកម្មកង្កែបភូមិវាលល្វាង សមជិកចំនួន ២០គ្រួសារ ទទួលបានមេពូជ ៦ក្បាល និងកូនចំនួន ២.៧០០ក្បាល។
សរុបចំនួន ៨០គ្រួសារ មេពូជ ២៤ក្បាល និងកូនសរុបចំនួន ៩.០០០ក្បាល។
អនុវត្តគម្រោង ដោយអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន ( EPDO )
ម្ចាស់គម្រោង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចំណងជើងកម្មវិធី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Agricultural Program for Innovation, Resilience, and Extension )