កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០២ មិថុនា ២០២០
159

#កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ខែមិថុនា ឆ្នាំ២០២០

នារសៀលថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ខែមិថុនា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលជលផល ថ្នាក់ដឹកនាំការិយាល័យជំនាញមន្ទីរទាំង១០ សរុបអ្នកចូលរួមចំនួន ២៤នាក់ ក្នុងនោះស្រ្តីចំនួន ០៥នាក់។

គោលបំណង៖ ដើម្បីបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់នៃខែមិថុនា ឆ្នាំ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter