វគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសដំណាំបន្លែដល់កសិករផ្ទះសំណាញ់"
ចេញ​ផ្សាយ ២១ ឧសភា ២០២០
423

នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០
#ស្រុកថ្ពង៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសដំណាំបន្លែដល់កសិករផ្ទះសំណាញ់" របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមកិច្ចដឹកនាំដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកអភិបាលរង នៃអភិបាលស្រុកថ្ពង លោកទីប្រឹក្សាគម្រោង ASPIREថ្នាក់ជាតិ និងខេត្ត មន្រ្តីអនុវត្តគម្រោងASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធាន អនុប្រធានការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានទាំង៧ និងប្រធានការិ.សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងច្បារមន តំណាងមេឃុំប្រាំបីមុម មេភូមិ ភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅស្រុកទាំង៦ កសិករផ្ទះសំណាញ់ទាំង៦ស្រុកគោលដៅ សរុបអ្នកចូលរួមចំនួន ៥៤នាក់/០៧នាក់ ដែលវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង។

ចំនួនអ្នកចូលទស្សនា
Flag Counter