ដំណើរទស្សនៈកិច្ចពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោង CoWES របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត
ចេញ​ផ្សាយ ១៤ ឧសភា ២០២០
315

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២០

#ស្រុកឱរ៉ាល់៖ លោក ឈៀង តុលា ប្រធានមន្ទីរ និងមន្រ្តីរាជការក្រោមឱវ៉ាទ បានចូលរួមអមដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត Dr. Nick Beresford ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា អាជ្ញាធរស្រុក ឃុំ និងសហការីបានអញ្ជើញមកឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី "ការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត (CoWES)" ដែលគម្រោងនេះត្រូវបានអនុវត្តដោយសហគមន៏តំបន់ការពារធម្មជាតិរស្មីសាមគ្គី និងគាំទ្រថវិកាដោយរាជរដ្ឋាភិបាល GEF និង UNDP ចំនួន ១,៥លានដុល្លារ។ ឯកឧត្តមរដ្ឋមន្រ្តី បានចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនូវការផ្គត់ផ្គង់ និងប្រើប្រាស់ទឹក ស្រះទឹកសហគមន៍ ព្រៃឈើសហគមន៍ និងផលិតកម្មដំណាំបន្លែ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិរស្មីសាមគ្គីទាំងមូលផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter