កិច្ចប្រជុំស្តីពី "ការបូកសរុបលទ្ធផលការងារអនុវត្តគម្រោងឡាសិត២ ប្រចាំខែមីនា និងមេសា ឆ្នាំ២០២០"
ចេញ​ផ្សាយ ១២ ឧសភា ២០២០
231

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២០
លោក ថេន ប្រពៃ អនុប្រធានការិក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្រ្តីអនុវត្តគម្រោងឡាសិត ២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី "ការបូកសរុបលទ្ធផលការងារអនុវត្តគម្រោងឡាសិត២ ប្រចាំខែមីនា និងមេសា ឆ្នាំ២០២០" ក្រោមអធិបតីភាពឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត ២ខេត្ត និងមានការចូលរួមពីមន្រ្តីរដ្ឋបាលខេត្ត ទីប្រឹក្សាគម្រោង តំណាងមន្ទីរជំនាញពាក់ព័ន្ធទាំង៥ មន្រ្តីគម្រោងស្រុកឱរ៉ាល់ មន្រ្តីសម្របសម្រួលសហគមន៍ មេឃុំ មេភូមិ ជំនួយការស្មៀន សរុបអ្នកចំនួន ២៦នាក់/ស្រី ០៣នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។
គោលបំណង៖ 
១.ផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាឆ្នាំ២០២០
២.របាយការណ៍វឌ្ឍនភាពប្រចាំខែមីនា-មេសា ឆ្នាំ២០២០ និងផែនការបន្ត
៣.បញ្ហាផេ្សងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter