កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ ឧសភា ២០២០
200

#កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ខែឧសភា ឆ្នាំ២០២០

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យជំនាញមន្ទីរទាំង១០ សរុបអ្នកចូលរួមចំនួន ២១នាក់ ក្នុងនោះស្រ្តីចំនួន ០៥នាក់។

គោលបំណង៖ ដើម្បីបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់នៃខែឧសភា ឆ្នាំ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter