កិច្ចប្រជុំស្តីពី "ការរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេល ៥ឆ្នាំ (២០១៩-២០២៣)
ចេញ​ផ្សាយ ១២ ឧសភា ២០២០
215

នាថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ​ឧសភា ឆ្នាំ២០២០

នៅសាលប្រជុំនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំស្តីពី "ការរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរ និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពីលោកថ្នាក់ដឹកនាំមន្ទីរ នាយ នាយរងខណ្ឌរដ្ឋបាលទាំង២ និងថ្នាក់ដឹកនាំការិយាល័យជំនាញទាំង ១០ ទីប្រឹក្សាកម្មវិធី ASPIRE សរុបអ្នកចូលរួមចំនួន ២៩នាក់ ក្នុងនោះស្រី្តចំនួន ៥នាក់។

គោលបំណង៖ ដើម្បីជួបពិភាក្សារៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្មរយៈពេល ៥ឆ្នាំ (២០១៩-២០២៣) អោយមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter