សកម្មភាពចុះតាមដាន និងជម្រុញការដាំដុះដំណាំបន្លែ
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
304

នាថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

#ស្រុកថ្ពង៖ លោក ទាវ ថន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះតាមដាន និងជម្រុញការដាំដុះដំណាំបន្លែរបស់កសិករ អ៊ុន ច្រឹប នៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង លើផ្ទៃដី ១.៥ហិកតា ដែលកំពុងដាំដុះដំណាំ និងប្រមូលផលត្រសក់ ត្រកួន ត្រឡាច តាមការចុះតាមដាន យើងសង្កេតឃើញថាបន្លែមានការលូតលាស់ល្អ មិនមានសត្វល្អិតបំផ្លាញ និងមានទឹកគ្រប់គ្រាន់។  ចំពោះតម្លៃទីផ្សារត្រសក់គឺ ១គីឡូ ១២០០៛ និងត្រកួន ១គីឡូ ១៥០០៛ ត្រឡាច ១គីឡូ ១០០០៛។

ចំនួនអ្នកចូលទស្សនា
Flag Counter