ការចុះតាមដាន និងត្រួតពិនិត្យការអនុវត្តន៍ការចិញ្ចឹមត្រីរបស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
269

នាថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

#ខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បានសហការជាមួយលោកនាយផ្នែករដ្ឋបាលជលផលកំពង់ស្ពឺ និងលោក គុយ ង៉ែត មន្ត្រីកសិកម្មស្រុកគងពិសី មន្ត្រីភ្នាក់ងារឃុំវាល បានចុះតាមដាន និងត្រួតពិនិត្យការអនុវត្តន៍ការចិញ្ចឹមត្រីរបស់កម្មវិធី ASPIRE ចំនួន ៣២គ្រួសារ ដែលមានចំនួន៣ភូមិ ស្ថិតនៅឃុំវាល ស្រុកគងពិសិ ខេត្តកំពង់ស្ពឺ ជាលទ្ធផលដូចខាងក្រោម:
កសិករនៅក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រីមិនទាន់បានដាក់ត្រីចិញ្ចឹមត្រីនៅឡើយទេ ដោយសារមូលហេតុកង្វះទឹកសម្រាប់ដាក់ត្រីចិញ្ចឹម ។ ក្នុងនោះផងដែរបាននាំប្រធានបណ្តុំចុះមើលការចិញ្ចឹមត្រី ដើម្បីសិក្សាបន្ថែមក្នុងការចិញ្ចឹមត្រីរបស់កសិករចំនួន៤គ្រួសារនៅក្រៅបណ្តុំស្ថិតនៅក្នុងភូមិក្រាំងទាវ :
១/ សុវណ្ណ ហៅ ពេទ្យឡៃ ចិញ្ចឹមត្រីប្រា ទីឡាព្យ៉ា កាបឥណ្ឌា កាបស សរុប ១០ ០០០កូន ។
២/ បឿន ប៊ុយ ចិញ្ចឹមត្រីអណ្តែង។
៣/ ឌីម ឆាណាន ចិញ្ចឹមត្រីអណ្តែងក្នុងតង់រយះពេល២ខែ បានចាប់លក់បណ្តើរៗដែលមាន១គីឡូ = ១២ត្រី។
៤/ ប៉ែន ជឿន នៅភូមិជ្រៃអណ្តូង ចិញ្ចឹមត្រី ១៥ ០០០កូន (ត្រីប្រា គាត់ធ្វើវារីវប្បកម្មចំរុះមាន ផ្សិត បន្លែ មាន និងត្រី)។

ចំនួនអ្នកចូលទស្សនា
Flag Counter