ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មរាជធានី-ខេត្ត ឆ្នាំ២០១៩-២០២៣
ចេញ​ផ្សាយ ០៤ ឧសភា ២០២០
209

នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០

នៅសាលាប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំស្តីពី "ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មរាជធានី-ខេត្ត ឆ្នាំ២០១៩-២០២៣" ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក វន់ វណ្ណារ័ត្ន ប្រធានការិយាល័យផែនការ នៃនាយកដ្ឋានផែនការ និងស្ថិតិ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ នាយ នាយរងខណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យទាំង១០ ទីប្រឹក្សានៃកម្មវិធី ASPIRE សរុបអ្នកចូលរួមចំនួន ២៦នាក់ ក្នុងនោះស្ត្រីចំនួន ០២នាក់់ ដែលរៀបចំឡើងដោយនាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណង៖ ដើម្បីសម្របសម្រួល និងណែនាំបច្ចេកទេសដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត លើគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣ រាជធានី-ខេត្ត ដើម្បីអោយទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter