ការចុះតាមដាន និងបន្តចុះគាំទ្របច្ចេកទេសចិញ្ចមមាន់ដល់ក្រុមផលិតកម្មកសិកម្ម (APG) នៃគម្រោងឡាសិត២ (LASED II)
ចេញ​ផ្សាយ ២៩ មេសា ២០២០
378

ក្រុមការងារអនុវត្តគម្រោងឡាសិត២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នៅតែបន្តចុះគាំទ្របច្ចេកទេសចិញ្ចឹមមាន់ ដល់ក្រុមផលិតកម្មកសិកម្មAPG និងកសិករក្នុងដីសម្បទានសង្គមកិច្ច ក្នុងគោលបំណងដើម្បីត្រួតពិនិត្យមើលការអនុវត្តបច្ចេកទេសរបស់កសិករទទួលផលដែលគម្រោងបានគាំទ្រ និងធ្វើការកែលម្អនូវចំនុចខ្វះខាត ព្រមទាំងលើកទឹកចិត្តពួកគាត់អោយចិញ្ចឹមមាន់ អោយកាន់តែច្រើនឡើងដោយធ្វើការពង្រីកការចិញ្ចឹមអោយបានកាន់តែរីកចំរើន និងសាយភាយនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដែលឧបត្ថមដោយគម្រោងឡាសិត ២ ។ ជាលទ្ធផលនៃការចុះពិនិត្យតាមដាននេះ ឃើញថា៖
- កសិករចិញ្ចឹមមាន់ក្នុងក្រុមផលិតបានកំពុងបន្តចិញ្ចឹមមាន់តាមបច្ចេកទេសដែលគម្រោងបានណែនាំ ហើយបានយកចិត្តទុកដាក់ក្នុងការថែទាំមាន់ មិនតែប៉ុណ្ណោះមន្រ្តីជំនាញបានផ្តល់ការណែនាំអោយកសិករត្រូវយកចិត្តទុកដាក់ថែទាំ ផ្តល់ចំណីអោយបានត្រឹមត្រូវ និងចែកថ្នាំជូនដល់ពួកគាត់ទុកសម្រាប់ព្យាបាលបន្ត និងបន្តតាមដាន។

ចំនួនអ្នកចូលទស្សនា
Flag Counter