ការចុះតាមដាន និងផ្តល់ការគាំទ្របច្ចេកទេសចិញ្ចឹមមាន់ និងដាំបន្លែរបស់គម្រោងឡាសិត២ (LASED II)
ចេញ​ផ្សាយ ២៩ មេសា ២០២០
292

ក្រុមការងារអនុវត្តគម្រោងឡាសិត២ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានសហការណ៍ជាមួយប្រធានប្លុក បានធ្វើការចុះតាមដាន និងផ្តល់ការគាំទ្របច្ចេកទេសចិញ្ចឹមមាន់ និងដាំបន្លែដល់ក្រុមផលិតកម្មកសិកម្ម APG និងកសិករបង្ហាញ ដើម្បីត្រួតពិនិត្យការអនុវត្តបច្ចេកទេសដែលកំពុងទទួលយកដោយកសិករទៅអនុវត្តន៍ និងធ្វើការកែលម្អនូវចំនុចខ្វះខាត ។ ជាលទ្ធផលនៃការចុះពិនិត្យ តាមដាននេះបានបង្ហាញអោយឃើញថា ការដាំដុះដំណាំបន្លែនៅតាមផ្ទះ របស់កសិករសម្បទានិកមានការយឺតយ៉ាវ និងមានតិចតួច ដោយសារខ្វះខាតទឹកសម្រាប់ធ្វើការស្រោចស្រព ប៉ុន្តែពួកគាត់បានធ្វើការសំអាតស្មៅក្នុងសួន ការរៀបចំដី ជួសជុលរបងសួន សម្រាប់ត្រៀមធ្វើការដាំដុះឡើងវិញនៅពេលមានទឹក។ ចំពោះការចិញ្ចឹមមាន់ ក៏មានបញ្ហាតិចតួចកើតឡើងផងដែរ ដោយសារមានមាន់ឈឺខ្លះដែរ មន្រ្តីជំនាញបានចុះចែកថ្នាំបាញ់សម្លាប់មេរោគតាមគោលការណ៍បច្ចេកទេសទៅដល់កសិករតាមផ្ទះ ដូចនេះក្រុមការងារគម្រោង បានជម្រុញកសិករអោយយកចិត្តទុកដាក់ក្នុងការថែទាំដំណាំបន្លែ និងការចិញ្ចឹមមាន់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter