វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមកង្កែបក្នុងតង់
ចេញ​ផ្សាយ ២១ មេសា ២០២០
238

ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

#ស្រុកបសេដ្ឋ៖ លោក ទេព ផល្លី នាយផ្នែករដ្ឋបាលជលផលសំរោងទង និងលោក លោក សំ រិទ្ធីម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ បានចុះតាមដានការបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមកង្កែប របស់អង្គការ EPDO នៅភូមិភ្នំកូប និងភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ មានសមាជិកចូលរួមចំនួន ២បណ្តុំ សរុបចំនួន ៥៣គ្រួសារ ក្នុងនោះលោក ចូម សាមុត និងលោក សំរិទ្ធ ករុណា ក្រុមការងារអភិវឌ្ឍន៍ និងការពារបរិស្ថាន ហៅកាត់ថា EPDO បានធ្វើបទបង្ហាញស្តីពីបច្ចេកទេសចិញ្ចឹមកង្កែប និងការអនុវត្តជាក់ស្តែងដល់សមាជិកបណ្តុំអាជីវកម្មរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) រួមមាន:
១/បានធ្វើបទបង្ហាញ និងអនុវត្តផ្ទាល់លើការតំលើងតង់សម្រាប់ចិញ្ចឹមនៅផ្ទះលោក អ៉ឹម ហៀង ចំនួន ១បណ្តុំ ដែលមានសមាជិកចូលរួម ២៨គ្រួសារ ស្ថិតនៅភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។
២/បានធ្វើបទបង្ហាញ និងអនុវត្តផ្ទាល់លើការតំលើងតង់សម្រាប់ចិញ្ចឹមនៅផ្ទះលោក ឡាយ ខឿន ចំនួន១បណ្តុំ ដែលមានសមាជិកចូលរួម២៥គ្រួសារ ស្ថិតនៅភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter