កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែមេសា និងទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ២១ មេសា ២០២០
352

#កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែមេសា និងទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២០

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែមេសា និងទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យជំនាញមន្ទីរទាំង១០ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ក្រុង-ស្រុកទាំង៨ សរុបអ្នកចូលរួមចំនួន ៣៤នាក់ ក្នុងនោះស្រ្តីចំនួន ០៥នាក់។

គោលបំណង៖ ដើម្បីបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែមេសា ដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter