វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមកង្កែបក្នុងតង់
ចេញ​ផ្សាយ ២០ មេសា ២០២០
265

នាថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០

#ស្រុកសំរោងទង៖ ខណ្ឌរដ្ឋបាលជលផលកំពងស្ពឺ បានចុះតាមដានការអនុវត្តន៏សកម្មភាពរបស់អង្កការ EPDO លើការងារបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមកង្កែប​ នៅភូមិព្រីង​ ឃុំរលាំងចក​ ស្រុកសំរោងទង​ ដែលមានសមាជិកក្នុងបណ្តុំចំនួន២៧នាក់ មកពី៣ភូមិ​ គឺភូមិព្រីង​.ភូមិលាក់អន្លូង និងភូមិជ្រលងថ្កូវ ដែលមានរបៀបវីរៈដូចខាងក្រោម៖
១-ធ្វើបទបង្ហាញមេរៀនបច្ចេកទេសចិញ្ចឹមកង្កែប
២-ការអនុវត្តន៏ផ្ទាល់ពីរបៀបតំឡើងតង់សំរាប់ចិញ្ចឹមកង្កែបនៅផ្ទះប្រធានបណ្តុំឈ្មោះ​ វង់​ ចំប៉ា​ នៅ ភូមិព្រីង​ ដែលមានទំហំ​ ៤mx៣m​​ និងជម្រៅ១.២​ m ដើម្បីបង្ហាញទៅដល់សមាជិកក្នុងបណ្តុំយកទៅរៀបចំសម្រាប់ចិញ្ចឹមកង្កែប នៅតាមផ្ទះអោយបានគ្រប់ៗគ្នា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter