កិច្ចប្រជុំស្តីពីការរៀបចំបង្កើតស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ
ចេញ​ផ្សាយ ២០ មេសា ២០២០
258

​នារសៀលថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី "ការរៀបចំបង្កើតស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ស្ថិតនៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទីតាំងដីក្រុមហ៊ុន Grandis Timber ដែលមានការគាំទ្រពីរដ្ឋបាលព្រៃឈើ និងធ្វើការសហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន ដោយមានការចូលរួមពីលោក កង គឹមលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន ព្រមទាំងសហការី តំណាងក្រុមហ៊ុន Grandis Timber លោកនាយខណ្ឌរដ្ឋបាល នាយផ្នែក និងនាយសង្កាត់រដ្ឋបាលព្រៃឈើក្នុងតំបន់គោលដៅ សរុបអ្នកចូលរួមចំនួន ១៣នាក់ ក្នុងនោះស្រីចំនួន ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter