កិច្ចប្រជុំពិភាក្សាស្តីអំពីបញ្ហា និងដំណោះស្រាយរបស់បណ្តុំអាជីវកម្មកម្មវិធី ASPIRE ឆ្នាំ២០២០
ចេញ​ផ្សាយ ២០ មេសា ២០២០
193

នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២០

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីអំពីបញ្ហា និងដំណោះស្រាយរបស់បណ្តុំអាជីវកម្មកម្មវិធី ASPIRE ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរ និងជាប្រធានកម្មវិធី ASPIRE ខេត្ត និងមានការចូលរួមពីលោកប្រធាន និងអនុប្រធានកម្មវិធី ASPIRE ប្រធាន និងមន្រ្តីទទួលបន្ទុកតាមអនុកម្មវិធីទី១ ទី២ និងទី៤ ទីប្រឹក្សានៃកម្មវិធី ASPIRE និងមន្រ្តីរដ្ឋបាល និងទីផ្សារ សរុបចំនួន ១៦នាក់ ក្នុងនោះស្រីចំនួន ០២នាក់។

គោលបំណង៖ ដើម្បីផ្តល់ឱកាសជូនភ្នាក់ងារអនុវត្តកម្មវិធីទាំងអស់បានជួបជុំគ្នា ក្នុងការពិភាក្សាអំពីការកែប្រែចំនួនសុចនាករ និងដោះស្រាយបញ្ហាតាមនៅតាមបណ្តុំអាជីវកម្ម ដើម្បីពន្លឿនការអនុវត្តកម្មវិធី ASPIRE ប្រចាំខេត្តកំពង់ស្ពឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter