កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ប្រចាំខែមេសា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៧ មេសា ២០២០
306

#កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់ប្រចាំខែមេសា ឆ្នាំ២០២០

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ និងទិសដៅបន្តប្រចាំសប្តាហ៍សម្រាប់ខែមេសា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យជំនាញមន្ទីរទាំង១០ សរុបអ្នកចូលរួមចំនួន ២៥នាក់ ក្នុងនោះស្រ្តីចំនួន ០៥នាក់។ គោលបំណង ដើម្បីបូកសរុបលទ្ធផលការងារកសិកម្មប្រចាំសប្តាហ៍ដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្តសម្រាប់សប្តាហ៍បន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter