#កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែវិច្ឆិកា និងផែនការបន្តសម្រាប់ខែធ្នូ ឆ្នាំ២០១៩
នាព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩
នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០១៩ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលទាំង២ ថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរទាំង១០ និងលោកប្រធានការិយាល័យកសិកម្មទាំង៨ ក្រុង-ស្រុក សរុបអ្នកចូលរួមចំនួន ៣១នាក់ ក្នុងនោះស្រ្តីចំនួន ៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម