កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "កម្មវិធីការព្យាករណ៍អាកាសធាតុ និងការគ្រប់គ្រងហានិភ័យ ក្នុងខេត្តកំពង់ស្ពឺ (Kampong Speu FARM School Program)"
ចេញ​ផ្សាយ ១៤ តុលា ២០១៩
523

កាលពីថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩

#ស្រុកសំរោងទង៖ លោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីការព្យាករណ៍អាកាសធាតុ និងការគ្រប់គ្រងហានិភ័យ ក្នុងខេត្តកំពង់ស្ពឺ (Kampong Speu FARM School Program) ដែលដឹកនាំក្រុមដោយលោក តឹក សាមឿន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ឧបត្ថម្ភដោយ UNDP តាមរយៈអង្គការ Regional Integrated Multi-Hazard Early Warning System (RIMES) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃគឺនៅថ្ងៃទី ៨, ១០ និង ១១ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណង៖ ១.ឲ្យកសិកររយល់ពីទំនាក់ទំនងការព្យាករណ៍អាកាសធាតុ ទៅនឹងការងារផលិតកម្មកសិកម្ម ២. កសិករចេះប្រើប្រាស់នូវព័ត៌មានព្យាករណ៍ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តគ្រប់គ្រងនូវហារិភ័យដែលនឹងអាចកើតមានមកលើការងារផលិតកម្ម និង៣. កសិករនឹងចេះវិភាគវាយតម្លៃផ្នែកសេដ្ឋកិច្ចតាបរយៈការប្រើប្រាស់ព័ត៌មានព្យាករណ៍ និងមានសត្ថភាពធ្វើសេចក្តីសម្រេចចិត្តក្នុងការងារដាំដុះ។ ក្នុងពេលបិទវគ្គនេះដែរ លោកស្រីអនុប្រធានក៏បានបញ្ជ្រាបអំពីការងារយេនឌ័រ និងកុមារក្នុងវិស័យកសិកម្មផងដែរ។ សម្រាប់វគ្គបណ្តុះបណ្តាលនេះដែរគឺមានសិក្ខាកាមចូលរួមសរុបចំនួន ៣៥នាក់ ស្រី៥នាក់ មកពី១៨ភូមិ ក្នុងឃុំរលាំងចក ស្រុកសំរោងទង។

ចំនួនអ្នកចូលទស្សនា
Flag Counter