សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៧ កញ្ញា ២០១៩
554

ថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ខេន ប៊ុនធឿន មន្ត្រីប្រចាំការស្រុកគងពិសី បានបន្តចុះណែនាំស្តីពី ការធ្វើជីវសុវត្ថិភាពដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់០១កន្លែង នៅភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ និងណែនាំកម្មករអោយធ្វើសំអាតអនាម័យជាប្រចាំ។

-លោក អ៊ុំ ស៊ីថា មន្រ្តីប្រចាំការស្រុកភ្នំស្រួច បានបន្តចុះពិនិត្យមើលស្ថានភាពសុខភាពជ្រូក និងណែនាំកសិករចិញ្ចឹមជ្រូកមេ ០១គ្រួសារពីការធ្វើអនាម័យ និងសំអាតជាប្រចាំ នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ។

-លោក ជុន ម៉ាញ មន្រ្តីប្រចាំការស្រុកឱរ៉ាល់ បានបន្តចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របីនៅភូមិតាំងស្រឹង ឃុំហោងសំណំ ចាក់បានសរុបចំនួន ៩៧ ក្បាល។

-មន្រ្តីផ្នែកមឈ្ឈមណ្ឌលបង្កាត់សិប្បនិម្មិត បានចុះផ្សព្វផ្សាយពីការកែលម្អពូជដោយបង្កាត់សិប្បនិម្មិតគោ ជ្រូក នៅភូមិយសជោ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង មានកសិករចូលរួមសរុប ៨ នាក់ និងបង្កាត់សិប្បនិម្មិតគោបាន ចំនួន ២ ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter