វគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់កុំព្យូទ័របន្ទះ និងការកត់ត្រាទិន្នន័យ របស់កម្មវិធី ASPIRE"
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
288

ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ៖ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់កុំព្យូទ័របន្ទះ និងការកត់ត្រាទិន្នន័យ របស់កម្មវិធី ASPIRE" នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក យឹម ណន អនុប្រធានមន្ទីរ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឈៀង តុលា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមដែលជាគ្រូបច្ចេកទេស MIS ដែលអញ្ជើញមកពីលេខាធិការដ្ឋានកម្មវិធី ASPIREថ្នាក់ជាតិ លោក លោកស្រីប្រធានអង្គភាពចំណុះមន្ទីរ លោកប្រធានការិយាល័យកសិកម្មស្រុក លោកទីប្រឹក្សាកម្មវិធី ASPIRE ថ្នាក់ខេត្ត មន្ត្រី និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុបចំនួន ៥០នាក់ ក្នុងនោះ ស្រីចំនួន ១១នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីបង្រៀនដល់មន្ត្រីថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងអ្នកដែលពាក់ព័ន្ធ ក្នុងការប្រមូល និងកត់ត្រាទិន្នន័យប្រកបដោយភាពត្រឹមត្រូវ និងទទូលបានប្រសិទ្ធភាពការងារខ្ពស់ សម្រាប់កម្មវិធីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។

ចំនួនអ្នកចូលទស្សនា
Flag Counter