វគ្គបណ្តុះបណ្តាលស្តីពី "ការធ្វើអត្តសញ្ញាណកម្មដី និងការគ្រប់គ្រងដី"
ចេញ​ផ្សាយ ១១ កញ្ញា ២០១៩
221

ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩

លោក ថេន ប្រពៃ អនុប្រធានការិយាល័យ បានចូលរួមសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលស្តីពី "ការធ្វើអត្តសញ្ញាណកម្មដី និងការគ្រប់គ្រងដី" ដែលបានរៀបចំដោយនាយកដ្ឋានគ្រប់គ្រងដីកសិកម្ម និងគាំទ្រដោយគម្រោងការគ្រប់គ្រងរួមគ្នា ដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាន នៅជួរភ្នំក្រវ៉ាញប៉ែកខាងលើ នៃអាងស្ទឹងព្រែកត្នោត (CoWES) ក្រោមអធិបតីភាពលោក ឈិល ឆេន  អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងមានការចូលរួមពីលោកមេឃុំត្រពាំងជោរ តំណាងអង្គការម្លប់បៃតង និងប្រជាជនមកពីតំបន់ការពារធនធានធម្មជាតិរស្មីសាមគ្គី សរុបអ្នកចូលរួមចំនួន ២៤នាក់ ក្នុងនោះស្រី ១០នាក់ ដែលរៀបចំនៅសាលាបឋមសិក្សាល្ងឹម ស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីអោយប្រជាជនមកពីតំបន់ការពារធនធានធម្មជាតិរស្មីសាមគ្គី ធ្វើការប្រើប្រាស់ដីប្រកបដោយចិរភាព និងយល់ដឹងពីការកំណត់អត្តសញ្ញាណដី និងក្រុមដី។

ចំនួនអ្នកចូលទស្សនា
Flag Counter